ឯកឧត្តម ចាប ម៉ុច និង ឯកឧត្តម ទេព សុធីរ ក្លាយជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម ប្រាក់ សុខុន ដែលបានអញ្ជើញទៅដឹកនាំព្រឹទ្ធសភា
រដ្ឋសភានៅព្រឹកថ្ងៃទី២៥ ខែមេសាឆ្នាំ២០២៤ បើកសម័យប្រជុំពេញអង្គដើម្បីប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មី មណ្ឌលខេត្តកណ្តាលចំនួនពីរមាន ឯកឧត្តម ចាប ម៉ុច និង ឯកឧត្តម ទេព សុធីរ ជំនួស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ប្រាក់ សុខុន ដែលបានសូមលាលែងទៅកាន់តួនាទីថ្មី។
សម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៧ នាព្រឹកថ្ងៃទី២៥ខែមេសានេះ បានប្រារព្ធធ្វើឡើងក្រោមអធិបតី សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា៕