• The People Post

បង្កាត់ពូជអណ្ដើកហ្លួង

នៅកោះកុង មានស្រះចិញ្ចឹមនិងបង្កាត់ពូជអណ្ដើកហ្លួង ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូន របស់អង្គការ WCS។ មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ ខេត្ត​កោះ​កុង​ បានសម្ពោធស្រះចិញ្ចឹមនិងបង្កាត់ពូជអណ្ដើកហ្លួង កាលពី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដែលជាទី​កន្លែង​មានសុវត្ថិភាព ​សម្រាប់​ការ​អភិរក្ស​សត្វ​អណ្តើក​ហ្លួង​និង​ក្រពើ​ត្រី​ តាមរយៈការចិញ្ចឹម​មើល​ថែ ​ប​​​​​ង្កាត់​ពូជ​ និង​ភ្ញាស់​ពង​កូន​អណ្តើ​ក​ហ្លួង​និង​ក្រពើ​ត្រី ​រហូត​ដល់​ពួក​វា​ធំ​ធាត់​អា​ច​លែង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល​ដែល​ជា​ទី​ជម្រក​ធម្ម​ជាតិ​របស់​ពួក​វា។

៥សន្លឹកបង្ហាញកាន់តែច្បាស់រូបរាង ព្រែកជីកហ្វូណនតេជោ

ការដ្ឋានស្ថាបនាគម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តើមដំណើរការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤

ភ្លៀងនៅអង្គរ ត្រជាក់និងមានទេសភាពពណ៌បៃតង

ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាប្រាសាទអង្គរវត្ត ខណៈមានភ្លៀងធ្លាក់ ដែលជាទេសភាពមួយមានសោភ័ណភាពយ៉ាងទាក់ទាញ។ ទេសចរអាចនិងប្លែកអារម្មណ៍ចង់ឃើញទិដ្ឋភាពភ្លៀងធ្លាក់នៅប្រាសាទបុរាណ។

ថ្ងៃនេះ ព្រះសង្ឃ ចូលព្រះវស្សាហើយ, ហេតុអ្វីបានជាមានការចូលព្រះវស្សា?

ការចូលព្រះវស្សា មាននៅក្នុងព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម។ ការចូលព្រះវស្សា មានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាឍ ដល់ទី១៥កើត ខែអស្សុជ។

រកវិធីបង្កើនចំនួនត្រីនាគនៅកម្ពុជា

ក្រសួងកសិកម្ម កំពុងពិនិត្យមេីលអំពីលទ្ធភាពបង្កកំណេីត​ និងបង្កាត់ពូជត្រីនាគ​ និងសត្វកម្រផ្សេងៗទៀតនៅក្នុងតំបន់ស្ទឹងអារ៉ែង ខេត្តកោះកុង ដេីម្បីបង្កេីនចំនួននៃសត្វទាំងនេះ នៅក្នុងធម្មជាតិ។ គួរបញ្ជាក់ជូនថា ត្រីនាគត្រូវបានចាត់ចូលជាប្រភេទត្រីជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ខណៈពិភពលោកចាត់ទុកត្រីប្រភេទនេះ ចូលទៅក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញាសាយតេស (CITES)។ បើតាមការស្រាវជ្រាវ កម្ពុជាមានត្រីនាគមេពូជប្រមាណជាង ៥០ក្បាលតែប៉ុណ្ណោះ​ នៅតាមតំបន់ស្ទឹងអារ៉ែង។

លោក Trump សរសើរពីទំនាក់ទំនងជាមួយមេដឹកនាំកូរ៉េខាងជើង និងបង្ហាញចេតនាចង់សន្ទនាគ្នា

នៅក្នុងសុន្ទរកថាសន្និបាតគណបក្សសាធារណរដ្ឋ ដើម្បីទទួលយកការតែងតាំងរបស់គណបក្សអភិរក្សជាបេក្ខជនប្រធានាធិបតី កាលពីថ្ងៃទី១៩ ខែកក្កដា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោក «បានចុះសម្រុងគ្នាយ៉ាងល្អជាមួយ» មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un។ ការអត្ថាធិប្បាយរបស់លោកបែបនេះ បានកើតមានឡើង ខណៈដែលលោកបានពោលសរសើរពីខ្លួនឯងថា ជាមនុស្សដ៏ស័ក្ដិសម