វិទ្យាល័យព្រះយុគន្ធរនៅ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំតំាងពិព័រណ៍ស្នាដៃសិស្សដែលបានសិក្សាកម្មវិធីសាលាជំនាន់ថ្មី។ សាលារៀនជំនាន់ថ្មី ដែលផ្តល់ការសិក្សាបែបថ្មី ដល់សិស្សានុសិស្ស គឺរៀនឱ្យចេះ រៀនពិចារណា រៀនសិក្សាស្រាវជ្រាវ ហើយបង្កើតគម្រោង។ គម្រោងដែលសិស្សស្រឡាញនិងបានស្រាវជ្រាវនោះហើយ បានយកមកដាក់ តំាងពិព័ណ៍នាឱកាសនេះ។ សិស្សខ្លះបង្ហាញអត្ថបទស្រាវជ្រាវ អត្ថបទតែងនិពន្ឋ សិស្សខ្លះបង្ហាញការកែច្នៃម្ហូបអាហារ សិស្សខ្លះបង្ហាញស្នាដៃបច្ចេកវិទ្យា និងផលិតផលប្រើប្រាស់