• The People Post

លោក Trump សរសើរពីទំនាក់ទំនងជាមួយមេដឹកនាំកូរ៉េខាងជើង និងបង្ហាញចេតនាចង់សន្ទនាគ្នា

នៅក្នុងសុន្ទរកថាសន្និបាតគណបក្សសាធារណរដ្ឋ ដើម្បីទទួលយកការតែងតាំងរបស់គណបក្សអភិរក្សជាបេក្ខជនប្រធានាធិបតី កាលពីថ្ងៃទី១៩ ខែកក្កដា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោក «បានចុះសម្រុងគ្នាយ៉ាងល្អជាមួយ» មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un។ ការអត្ថាធិប្បាយរបស់លោកបែបនេះ បានកើតមានឡើង ខណៈដែលលោកបានពោលសរសើរពីខ្លួនឯងថា ជាមនុស្សដ៏ស័ក្ដិសម

ឥឡូវនេះលោក Biden កំពុងពិចារណាដកខ្លួនចេញពីការប្រជែងអាណត្តិថ្មី

យោងតាមប្រភពជាច្រើនដែលដឹងអំពីបញ្ហានេះបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កំពុងទទួលយកការអំពាវនាវឱ្យចាកចេញពីតំណែងជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យយ៉ាង ហើយក្រុមមន្ត្រីបក្សប្រជាធិបតេយ្យជាច្រើននាក់គិតថា ការដកខ្លួននេះគឺជៀសមិនផុតនោះទេ។ ប្រភពដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា៖ «នេះជាការពិត ដែលថាលោកចាប់ផ្ដើមទទួលយកការអំពាវនាវ ហើយកំពុងថ្លឹងថ្លែងយ៉ាងម៉ឺងមាត់លើការដកខ្លួន»។ លោក Biden វ័យ ៨១ឆ្នាំ បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសមាជិកបក្សរបស់ខ្លួនដែលទាមទារឱ្យលោកដកខ្លួនចេញពីការប្រជែងតំណែងប្រធានាធិបតីម្ដងទៀត បន្ទាប់ពីធ្វើមិនបានល្អក្នុងការជជែកដេញដោលប្រឆាំងនឹងលោក Donald Trump

បង់ក្លាដែស បិទសាកលវិទ្យាល័យ និងសាលារៀន ខណៈមានការប៉ះទង្គិចកក្រើកប្រទេស

អ្នកស្លាប់ក្នុងការតវ៉ាបានកើនឡើងដល់៦នាក់ រួមទាំងនិស្សិត ៣ នាក់ និងមនុស្សរាប់រយនាក់ផ្សេងទៀតបានរងរបួសគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមបាតុករទាមទារកំណែទម្រង់ប្រព័ន្ធកូតាការងាររបស់រដ្ឋាភិបាល បានប៉ះទង្គិចជាមួយនគរបាលយ៉ាងកក្រើកនៅក្នុងទីក្រុងធំៗទូទាំងប្រទេសបង់ក្លាដែស ដោយបង្ខំឱ្យបិទសាលារៀន អនុវិទ្យាល័យ និងសាកលវិទ្យាល័យ ។ នគរបាល និងសារព័ត៌មានធំៗ បានរាយការណ៍ពីការស្លាប់ថ្មីចំនួន ២នាក់នៅក្នុងរដ្ឋធានី ដាកា (Dhaka) និងទីក្រុងកំពង់ផែ ចាតូក្រាម(Chattogram) ភាគឦសាន

មនុស្សម្នាក់បានស្លាប់ ខណៈការតវ៉ានៅប្រទេសកេនយ៉ាកាន់តែខ្លាំង

អ្នករាយការណ៍ព័ត៌មាន Reuters បាននិយាយថា មនុស្សយ៉ាងហោចណាស់ ម្នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសកេនយ៉ាកាលពីថ្ងៃអង្គារ១៦ មិថុនាសប្ដាហ៍នេះ នៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលផ្ទុះឡើងជាថ្មី ខណៈក្រុមបាតុករអំពាវនាវឱ្យមេដឹកនាំកេនយ៉ាចុះចេញពីតំណែង។ បាតុកម្មទូទាំងប្រទេសដឹកនាំដោយយុវជនដែលបានផ្ទុះឡើងកាលពីមួយខែមុនប្រឆាំងនឹងការដំឡើងពន្ធបានបន្ត សូម្បីតែបន្ទាប់ពីលោកប្រធានាធិបតី វីលៀមរ៉ូតូ (William Ruto) បានដកច្បាប់នេះ និងបណ្តេញមន្ត្រីមួយចំនួនចេញពីគណៈរដ្ឋមន្ត្រីរបស់លោកក៏ដោយ។ អ្នកតវ៉ាដែលមិនបញ្ចេញឈ្មោះម្នាក់បាននិយាយថា យើងចង់បានការទទួលខុសត្រូវ។ លោកRuto ត្រូវតែចុះចេញពីតំណែង នោះគឺជារឿងសំខាន់

រុស្ស៊ី ចោទរដ្ឋបាលលោក Biden ថាបានបង្កើតស្ថានភាពដែលនាំឱ្យមានការវាយប្រហារលើលោក Trump

វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃអាទិត្យ (១៤ កក្កដា) ថា ខ្លួនមិនជឿថារដ្ឋបាលសហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះការប៉ុនប៉ងលួចធ្វើឃាតកាលពីថ្ងៃសៅរ៍ លើបេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នោះទេ ប៉ុន្តែបានចោទប្រកាន់ថារដ្ឋបាលនេះបានបង្កើតបរិយាកាស ឬស្ថានភាពដែលបង្កឱ្យមានការវាយប្រហារ។ លោក Trump ត្រូវបានគេបាញ់ចំត្រចៀកខាងស្ដាំអំឡុងពេលការជួបជុំយុទ្ធនាការបោះឆ្នោតនៅរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania)

ខ្មាន់កាំភ្លើងដែលបាញ់លោក Trump ត្រូវបានកំណត់អត្តសញ្ញាណថា ឈ្មោះ Thomas Matthew Crooks វ័យ ២០ ឆ្នាំ

សារព័ត៌មាន New York Post បានរាយការណ៍ដោយដកស្រង់ពីប្រភពថា ខ្មាន់កាំភ្លើងដែលប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងយុទ្ធនាការបោះឆ្នោតមួយនៅរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) កាលពីល្ងាចថ្ងៃសៅរ៍ (១៣ កក្កដា) ត្រូវបានគេស្គាល់ថាឈ្មោះ ថូម៉ាស ម៉ាធូ