• The People Post

ប្រធានរដ្ឋសភា៖ មន្ត្រីជាង១០០នាក់ត្រូវបានលុបឈ្មោះ​ចេញពីក្របខណ្ឌការងារ

ប្រធានរដ្ឋសភា បានលើកឡើងបែបនេះក្នុងសិក្ខាសាលាស្តីពី ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួង-ស្ថាប័នរបស់រដ្ឋាភិបាល នៅវិមានរដ្ឋសភា នាថ្ងៃ២៩ ខែមេសា។ លោកស្រី ឃួន សុដារី បានបញ្ជាក់ថា ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាជំហានដ៏សំខាន់មួយ ដែលត្រូវយកចិត្តទុកដាក់ ឆ្ពោះទៅរកការកសាងវិស័យសាធារណៈ ប្រកប ដោយវិជ្ជាជីវៈ

ទំព័រប្រវត្តិសាស្រ្តថ្មី៖ គណៈប្រតិភូសភាសហរដ្ឋអាមេរិក បំពេញទស្សនកិច្ចនៅកម្ពុជា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាទំាងពីរគណបក្ស របស់សហរដ្ឋអាមរិក ដឹកនាំដោយលោក ជីមី ផេនីតា (Jimmy Panetta) សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៅក្នុងពេលដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចមានសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាអាមេរិក នៅក្នុងឱកាសនេះ ជាទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត

រុស្ស៊ី មិត្តចាស់កម្ពុជា ងាកមកពង្រឹងការទូតសភា កិច្ចសហប្រតិបត្តិពាណិជ្ជកម្ម អប់រំ ជាមួយកម្ពុជា

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈឆ្នាំ២០២៥ នៅវិមានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ នៅជំនួបពិភាក្សាការងារនេះ មានការលើកឡើងពីការពង្រឹងពង្រីកទំនាក់ទំនងសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ជាពិសេសជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៃថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងហុងគ្រីពង្រឹងវិស័យការទូតសភា ភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនដើម្បីពលរដ្ឋនិងសន្តិភាព

ទោះនៅក្នុងទ្វីបផ្សេងគ្នា តែកម្ពុជានិងហុងគ្រី បានភ្ជាប់ទំនាក់ទំនងជាមួយគ្នានេះជាប្រចាំ។ ក្នុងជំនួបពិភាក្សាការងារនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៥ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta MATRAI) អនុប្រធានទី១ រដ្ឋសភានៃប្រទេសហុងគ្រី បានលើកឡើងពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទំាងពីរ ដែលមានប្រមាណជា៧០ឆ្នាំមកនេះ។ សម្តេចរដ្ឋសភាធិបតី

អនុប្រធានរដ្ឋសភាហុងគ្រីនឹងបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងសប្តាហ៍នេះ

លោកស្រី ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធាន រដ្ឋសភាប្រទេសហុងគ្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី អញ្ជើ្មញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ បន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី

សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត អាស៊ែបៃហ្សង់ វិនិយោគ លើឧស្សាហកម្មកែច្នៃ ថាមពល កសិកម្ម សុខាភិបាល នៅកម្ពុជា

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួយទាក់ទាញអ្នកវិនិយោគអាស៊ែបៃហ្សង់ អញ្ជើញមកស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា លើឧស្សាហកម្មកែច្នៃ ឧស្សាហកម្មថាមពល និងកម្មន្តសាល ដែលជាវិស័យដ៏មានសក្តានុពលនៅក្នុងតំបន់ និងសកលលោក។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ និងទាក់ទាញអ្នកវិនិយោគយ៉ាងច្រើន ក្នុងវិស័យឧស្សាហកម្មទំាងនោះ ដោយសារកត្តាគោលនយោបាយពន្ធនាំចេញ