• The People Post

អបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ( ២០ មីនា ១៩៨០ – ២០ មីនា ២០២៥ )

ប្រាក់រៀល បានលើកស្ទួយអត្តសញ្ញាណជាតិ បានកសាងជំនឿ ទុកចិត្ត ជួយជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការជំរុញការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ដែលជួយក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកប ដោយចីរភាព។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភាលើកឡើងក្នុង សិក្ខាសាលាមួយអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀល ដែលប្រារព្ឋធ្វើឡើងនៅ វិមានរដ្ឋសភា,

ការធ្វើដំណើរទៅកោះកុង តាមផ្លូវជាតិលេខ៤៨ កាន់តែងាយស្រួលហើយ

ផ្លូវជាតិលេខ៤៨ មានប្រវែង ១៤៨,០៣គីឡូម៉ែត្រ ចាប់ពីភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល-ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ គិតត្រឹមថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចលទ្ធផល៨៣,១២%។ ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម

គុណភាពខ្យល់ នៅខេត្តសៀមរាប ពោធិ៍សាត់ កោះកុង និងបន្ទាយមានជ័យ បន្តស្ថិតក្នុងបន្ទាត់ក្រហម

យោងតាមសន្ទស្សន៍គុណភាពខ្យល់ (AQI) កំហាប់ភាគល្អិតនិចល (PM2.5) នៅក្នុងខេត្តសៀមរាបកើនខ្ពស់ជាងគេ គឺ ២៩០ ខណៈនៅខេត្តពោធិ៍សាត់ កំហាប់ PM2.5 ស្ថិតនៅលេខ២៥០។ ខេត្តបន្ទាយមានជ័យមាន កំហាប់ PM2.5 ចំនួន ២៣៩ ខណៈកោះកុង មានកំហាប់ PM2.5 ចំនួន

កិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជានិងម៉ាឡេស៊ី

លោកបណ្ឌិត តាន់ស៊ី ដាតូ ហ្សហារី ប៊ីន អាប់ឌុល ប្រធានរដ្ឋសភាម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ី មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ បន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយតំកល់ផលប្រយោជន៍របស់ប្រជាជន

ប្រទីបរបស់ក្រសួង ស្ថានប័ននានាកំពុងរៀបចំតុបតែងលម្អត្រៀម​អបអរ​ក្នុងព្រះរាជពិធី​បុណ្យ​អុំទូក

ប្រទីបរបស់ក្រសួង និងស្ថាប័ននានា កំពុងរៀបចំ​តុប​តែង​លម្អ​ត្រៀម​បណ្តែត​ក្នុងព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តិទៅ នៅខែវិច្ឆិកា​ខាង​មុខ​នេះ​។ គិតមកដល់ថ្ងៃទី១៧ ខែតុលានេះ ការរៀបចំតុបតែងលម្អប្រទីបរបស់ក្រសួង ស្ថាប័ននានា កំពុង​មមាញឹក ដើម្បីត្រៀមបណ្តែតអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះ​ព្រះ​ខែ។ ប្រទីបដែលកំពុងរៀបចំទាំងនោះមានដូចជា៖ប្រទីបព្រឹទ្ធសភា រដ្ឋសភាព រាជដ្ឋាភិបាល ព្រះបរមរាជវាំង

ប្រធានរដ្ឋសភាស្តីទី៖ មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ជា​ទ្រព្យ​ដ៏មានតម្លៃនាំមកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកឧត្តម ឈី ឈីងសាន (Qu Qingshan) សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្រ្ត និងអក្សរសាស្រ្ត នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម