• The People Post

ស្រាបំផ្លាញអ្នកតាមវិធីទាំងនេះ បើអ្នកផឹកមិនគិតពីខ្លួនអ្នក

១ កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន​ហួសប្រមាណ ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​កើនឡើង​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន រួម​ទាំង​ជំងឺថ្លើម ជំងឺ​បេះដូង ជំងឺ​ដា.ច់​សរសៃឈា.ម​ខួរក្បាល និង​ប្រភេទ​មហារីក​មួយ​ចំនួន (​ដូច​ជា ​មហារីក​សុដន់ ថ្លើម និង​មហារីក​ពោះវៀនធំ​)​។ ២ ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​សុខភាព​ផ្លូវចិត្ត គ្រឿង​ស្រវឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​ដូច​ជា ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ការ​ថប់​បារម្ភ ​។ ការ​បន្ថយ​ការ​ទទួលទាន​អាច​ជួយ​រក្សា​សុខភាព​ផ្លូវចិត្ត និង​សុខុមាលភាព​ផ្លូវ​ចិត្តបាន​កាន់តែ​ប្រសើរ​

ប្រកួតបាល់ទាត់យប់នេះ! អាជ្ញាធរហាមបង្ហោះដ្រូន និងសកម្មភាពផ្សេងៗលើអាកាសនៅតំបន់ស្តាតមរតកតេជោ

ការប្រកួតបាល់ទាត់អន្តរជាតិ AFC Challenge League វគ្គផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងចាប់ផ្តើមនៅម៉ោង៧យប់ ថ្ងៃទី១០ ខែឧសភានេះ​។​ ដើម្បីនូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ​នៃការប្រកួតនេះ រដ្ឋបាលខណ្ឌជ្រាយចង្វារ ប្រកាសហាមសកម្មភាពបង្ហោះដ្រូន  និងសកម្មភាពផ្សេងៗនៅលើអាកាសដោយគ្មានការអនុញ្ញាត ក្នុងតំបន់ជុំវិញបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។​ ហាមដាច់ខាតមិនអនុញ្ញាតឱ្យមានការបង្ហោះដ្រូន បង្ហោះខ្លែង បង្ហោះគោម

ប្រធានរដ្ឋសភា៖ មន្ត្រីជាង១០០នាក់ត្រូវបានលុបឈ្មោះ​ចេញពីក្របខណ្ឌការងារ

ប្រធានរដ្ឋសភា បានលើកឡើងបែបនេះក្នុងសិក្ខាសាលាស្តីពី ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួង-ស្ថាប័នរបស់រដ្ឋាភិបាល នៅវិមានរដ្ឋសភា នាថ្ងៃ២៩ ខែមេសា។ លោកស្រី ឃួន សុដារី បានបញ្ជាក់ថា ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាជំហានដ៏សំខាន់មួយ ដែលត្រូវយកចិត្តទុកដាក់ ឆ្ពោះទៅរកការកសាងវិស័យសាធារណៈ ប្រកប ដោយវិជ្ជាជីវៈ

ពេលទទួលទានអាហារ គួរតែផឹកទឹក ឬអត់?

១.វាអាចបង្កបញ្ហាដល់ការរំលាយអាហាររបស់អ្នកនៅពេលអ្នកផឹកទឹកជាមួយអាហារ ទឹកមាត់របស់អ្នកនឹងក្លាយទៅជារាវ។ ជាលទ្ធផល នេះប៉ះពាល់ដល់ការបញ្ចេញទឹកក្រពះ ដែលទទួលខុសត្រូវក្នុងការរំលាយអាហារ។ វាបង្កឱ្យក្រពះរបស់យើងមិនមានភាពងាយស្រួលក្នុងការទទួលដឹងពីសញ្ញានៃការរំលាយអាហារ ដែលអាចនាំឱ្យហើមពោះ។ ២.វាបន្ថយល្បឿននៃការស្រូបយកសារធាតុចិញ្ចឹម ដោយសារតែការទទួលទានទឹកក្នុងពេលទទួលទានអាហារ ធ្វើឱ្យទឹករំលាយអាហាររបស់ក្រពះអ្នក មានជាតិអាស៊ីតខ្សោយ។ បញ្ហានេះជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកនិងបណ្តាលឱ្យរាងកាយរបស់អ្នកស្រូបយកវីតាមីននិងសារធាតុចិញ្ចឹមតិចជាងមុន។ ៣.វាធ្វើឱ្យមាត់ស្ងួត ហេតុអ្វីបានជាទឹកធ្វើឱ្យមាត់ស្ងួតទៅវិញ? មនុស្សមួយចំនួនចូលចិត្តបន្ថែមក្រូចឆ្មាមួយចំណិតចូលក្នុងទឹករបស់ពួកគេដែលធ្វើឱ្យវាក្លាយជាភេសជ្ជៈមានជាតិអាស៊ីត ដែលប៉ះពាល់ដល់ការបញ្ចេញទឹកមាត់របស់អ្នក។ ដោយសារតែទឹកមាត់ដើរតួជា អ្នកថែរក្សាសម្រាប់បរិស្ថានមាត់របស់អ្នក ការមានមាត់ស្ងួតអាចនាំឱ្យមានរោគសញ្ញាមិនល្អមួយចំនួនរួមទាំងបញ្ហាក្លិនមាត់មិនល្អ។ ទឹកក្រូចឆ្មារក៏អាចធ្វើឱ្យស្ថានភាពសុខភាពកាន់តែអាក្រក់ផងដែរ

អបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ( ២០ មីនា ១៩៨០ – ២០ មីនា ២០២៥ )

ប្រាក់រៀល បានលើកស្ទួយអត្តសញ្ញាណជាតិ បានកសាងជំនឿ ទុកចិត្ត ជួយជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការជំរុញការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ដែលជួយក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកប ដោយចីរភាព។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភាលើកឡើងក្នុង សិក្ខាសាលាមួយអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀល ដែលប្រារព្ឋធ្វើឡើងនៅ វិមានរដ្ឋសភា,

វិថីតាមឆ្នេរសមុទ្រក្នុងខេត្តកែប គួរជាទីទាក់ទាញ

វិថីតេជោសន្តិភាពឆ្នេរអង្កោល បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា។ វិថីនេះ ក៏ជាខ្សែផ្លូវតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទនៅក្នុងឃុំអង្កោល និងលាតសន្ធឹងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង និងតភ្ជាប់ជាមួយផ្លូវខេត្តលេខ១៣៣២ ក្នុងទិសដៅទៅមករវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត(ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន