ជំនឿ៖ ពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ
ប្រជាពលរដ្ឋរស់នៅក្នុងឃុំលាងដៃ ស្រុកអង្គរធំ នឹងប្រារព្ធធ្វើពិធីសុំទឹកភ្លៀងតាមទំនៀទម្លាប់ប្រពៃណីរបស់អ្នកភូមិ នៅក្នុងបរិវេណប្រាសាទនាគព័ន្ធ កណ្តាលបារាយណ៍ជ័យតដដាក ឬបារាយណ៍ខាងជើង នៅថ្ងៃទី២ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។
សាធារណជន ទេសចរជាតិ និងអន្តរជាតិ ស្វែងយល់ពីជំនឿរបស់អ្នកស្រុកអង្គរដែលគោរពប្រតិបត្តិជាយូរលង់ណាស់មកហើយ៕