• The People Post

បារីអេឡិចត្រូនិច បង្ករគ្រោះថ្នាក់ច្រើនយ៉ាងដល់សុខភាព ដូចជាកើតមហារីក ជំងឺសួត ជាដើម

បារីអេឡិចត្រូនិច ត្រូវគេមើលឃើញថាកំពុងពេញនិយមសម្រាប់មនុស្សមួយចំនួននៅក្នុងនោះមានយុវជនផងដែរ។ ក្រសួងសុខាភិបាល បានប្រកាសពីគ្រោះថ្នាក់ដែលបណ្តាលមកពីបារីអេឡិចត្រូនិចនេះថា អាចធ្វើឱ្យមនុស្សញៀន ហើយមានផលប៉ះពាល់ច្រើនដល់សុខភាព ដូចជាបណ្តាលឱ្យកើតជំងឺមហារីក ជំងឺសួត ជំងឺបេះដូងនិងការលួតលាស់ខួរក្បាលជាដើម។

ក្រសួងសុខាភិបាលបានរំលឹកដល់ពលរដ្ឋឱ្យជៀសឆ្ងាយពីបារីអេឡិចត្រូនិចនេះ ដើម្បីសុភាពនិងអនាគតរបស់អ្នក។

បារីអេឡិចត្រូនិកជាឧបករណ៍ជក់មួយប្រភេទ។ វាប្រើយន្តការអគ្គិសនីដើម្បីបង្កើតកំដៅ និងចំហាយទឹកដែលមានសារធាតុគីមីផ្សេងៗដោយគ្មានផ្សែងចេញពីដំណើរការចំហេះដូចបារីធម្មតា។ វាមានធាតុផ្សំសំខាន់ៗចំនួន ៣ គឺ ថ្ម ចំហាយទឹក និងកំដៅ (Atomizer) និងអង្គធាតុរាវ។ ប្រសិនបើយើងនិយាយអំពីតែផ្នែកនៃអង្គធាតុរាវដែលនឹងត្រូវបានបំភាយ និងចូលទៅក្នុងខ្លួនរបស់អ្នកជក់បារី នោះវានឹងមានសមាសធាតុសំខាន់ៗ៕