ការហោះហើរត្រង់រវាង កម្ពុជា-ឥណ្ឌា ផ្តើមពាក់កណ្តាល ខែមិថុនា ខាងមុខ
ការហោះហើរត្រង់ ជាលើកដំបូង រវាងប្រទេសកម្ពុជានិងឥណ្ឌា គ្រោងនឹងចាប់ផ្តើម នៅថ្ងៃទី ១៦ ខែ មិថុនា ខាងមុខជាមួយនឹងជើងហោះហើរ ចំនួន ៤ដង ក្នុងមួយសប្តាហ៍ ។
មានការសាទរពីគ្រប់មជ្ឈដ្ឋានចំពោះ ការបើកជើងហោះហើរ ត្រង់នេះ ថានឹងធ្វើឱ្យមានលំហូរទេសចរ រវាងប្រទេសទាំង ពីរ កើនឡើងទ្វេដង និងជួយសម្រួល ដល់ភាពជាដៃគូ និង ការផ្លាស់ប្តូរ ការវិនិយោគ រវាងវិស័យទេសចរណ៍ របស់ប្រទេស ទាំងពីរ និងជា ក្តី សង្ឃឹមសម្រាប់ការស្វែងរក កិច្ចសហប្រតិបត្តិការ ថ្មីលើវិស័យ ផ្សេងៗ៕