• The People Post

ស្តេចប្រដាល់កម្រិតលោក Manny Pacquiao នឹងមកដល់កម្ពុជាចុងខែឧសភានេះ

អ្នកប្រដាល់ពិភពលោក លោក Manny Pacquiao នឹងធ្វើដំណើរទស្សនកិច្ច នៅកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ខាងមុខនេះ។នេះជាការមកដល់កម្ពុជាជាលើកទី២របស់ស្តេចប្រដាល់ពីភពលោកនេះ។ លោក Manny Pacquiao ធ្លាប់បានអញ្ជើញទស្សនកិច្ចនៅប្រទេសកម្ពុជាម្ដងមកហើយ កំឡុងអមដំណើរទស្សនកិច្ចផ្លូវការរបស់លោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន កាលពីឆ្នាំ១៣ ខែធ្នូ ឆ្នាំ២០១៦ ។

សូមជម្រាបថា ក្រៅពីអាជីពប្រដាល់ សព្វថ្ងៃបុរសវ័យ ៤៥ឆ្នាំរូបនេះ ក៏ជាសមាជិកព្រឹទ្ធសភាហ្វីលីពីនផងដែរ។ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្ដែងការស្វាគមន៍ និងមានក្ដីរំភើបឥតឧប្បមា បន្ទាប់ពីទទួលបានព័ត៌មានថា ក្រៅពីដំណើរទស្សនកិច្ច លោក Manny Pacquiao នឹងផ្ដល់កិត្តិយសចូលរួមទស្សនាផ្ទាល់ នៃការប្រកួតកីឡាប្រដាល់គុនខ្មែរ ។

លោកខូវ ឆាយ បានចាត់ទុកនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រថ្មីមួយ ដែលនឹងជំរុញវិសាលភាព «គុនខ្មែរ» កាន់តែល្បីល្បាញលើឆាកអន្ដរជាតិ៕