រីករាយណាស់ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបងពោធិ៍សាត់ និងខេត្តកោះកុង សម្រេចការសាងសង់បាន៨៣,៣៦% គិតត្រឹមបំណាចខែឧសភា ឆ្នាំ២០២៤។ 06/05/2024 គម្រោងនេះ បានបែងចែកការងារជាច្រើនមាន ការងារផ្លូវថ្នល់សម្រេចបាន ៨៧.៣១% ការងារស្ពានសម្រេចបាន ៩១,១៨%, ការងារស្ពានខ្ពស់ជាងគេប្រវែង៥៣០ម៉ែត្រសម្រេចបាន ៤១,៥០% ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩.៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។ Share: