កុំភ្លេចដល់រដូវដែលថតរូបស្អាតៗបាន នៅប្រាសាទបេងមាលាហើយ
រដូវវស្សាប្រាសាទបេងមាលាស្អាតណាស់។ ប្រាសាទបេងមាលាឬបឹងមាលាគឺជាប្រាសាទមួយដ៏ល្បីសម្រាប់ទេសចរណ៍គ្រប់ជាតិសាសន៍ ដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ដោយសារតែសម្រស់ដ៏ស្រស់ស្អាត និងរចនាបទដ៏អស្ចារ្យ ជាពិសេសនោះគឺថ្មប្រាសាទដែលរុំព័ទ្ធដោយស្លែទឹកពណ៌ខៀវ បានធ្វើអោយលេចបរិវេណប្រាសាទទាំងមូលប្រៀបបាននឹងឋានមួយទៀតពីភពផែនដី។
ប្រាសាទប្រាសាទបេងមាលា មានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត ស្ថាបនាឡើង ដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។ ប្រសាទបេងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១ និង ដើមសតវត្សរ៍ទី១២ លើផៃ្ទដី ទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។
ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាទិសអាគ្នេយ៍នៃភ្នំគូលេន និងមានចម្ងាយ ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប៕