មិនមានពេលទំនេរឡើយក្នុងនាមតំណាងរាស្រ្ត
បើមិនប្រជុំពិភាក្សាអនុម័តច្បាប់ និងការបំពេញភារកិច្ចនានានៅក្នុងរដ្ឋសភានោះទេ សមាជិកសមាជិការដ្ឋសភា តែងតែចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមណ្ឌល។ ក្រៅពីនេះ ក៏ចុះសិក្សាឈ្វេងយល់ការអនុវត្តកម្មវិធី គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅមូលដ្ឋាន ដើម្បីធានាថាពលរដ្ឋទទួលបានសេវាសង្គម មានសុខាភិបាល ការបណ្តុះបណ្តាលវិជ្ជាជីវៈ អប់រំ ជាដើម ប្រកបដោយគុណភាព ដើម្បីការរស់នៅនិង ជីវភាពកាន់តែល្អប្រសើរ រីកចម្រើនឡើង។
បើមិនដូច្នេះ ក៍ត្រូវចូលរួមកិច្ចប្រជុំវេទិកាអន្តរនានា នៅលើឆាកអន្តរជាតិដែរ ដើម្បីនាំផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងការពង្រឹងគោលការណ៍ពហុនិយមធានាដល់សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់សកលលោកទំាងមូល៕