កម្ពុជា-ម៉ាឡេស៊ី អាចរកស៊ីជាមួយគ្នាលើឧស្សាហកម្មអាហារ ម៉ូស្លីម សម្រាប់នាំចេញ
គម្រោងឧស្សាហកម្មម្ហូបហាឡាល់នេះ ត្រូវបានលើកឡើងជាយូរមកហើយ។ ថ្មីៗនេះកម្ពុជា បានជំរុញការវិនិយោគនេះម្តងទៀត តាមរយៈប្រធានព្រឹទ្ឋសភាកម្ពុជា ជម្រាបទៅទួតម៉ាឡេស៊ីនៅភ្នំេញ។
កម្ពុជាមានសក្តានុពលក្នុងវិស័យនេះ ហើយម៉ាឡេស៊ី ក៏ចង់ជួយសេដ្ឋកិច្ចកម្ពុជា តាមរយៈការនាំចេញអាហារហាឡាល់នេះទៅក្រៅប្រទេស ដូចនេះហើយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា ពិតជាចង់ឃើញ គម្រោងនេះសម្រេចជោគជ័យជាក់ស្តែងនាពេលខាងមុខដ៏ខ្លី៕