• The People Post

សូមដឹង និងត្រៀម ប្រុងប្រយ័ត្នទាំងអស់គ្នា ពីរថ្ងៃនេះកម្ពុជាមានភ្លៀងធ្លាក់ ជាមួយ ផ្គរ រន្ទះ និង ខ្យល់ សមុទ្រអាចមានរលកកម្ពស់ដល់២ម៉ែត្

ចាប់ពីថ្ងៃទី ២៦ ដល់ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤ នៅតំបន់ វាលទំនាប មានសីតុណ្ហភាព មធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាព មធ្យម អតិបរមា ៣១°C ។ ខ្យល់បក់ មក ពី ទិសនិរតី និង ទិសបស្ចិម មាន ល្បឿនមធ្យម ២,៥០ ម៉ែត្រ/វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយ ផ្គរ រន្ទះ និង ខ្យល់បោកបក់គ្របដណ្តប់លើផ្ទៃដី ២៥% ។

ចំណែក នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាព មធ្យម អប្បបរមា ២៣°C និង សីតុណ្ហភាព មធ្យម អតិបរមា ៣១°C ។ ខ្យល់ បក់ មក ពី ទិសនិរតី និង ទិសបស្ចិម មានល្បឿនមធ្យម ២,០០ម៉ែត្រ វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និង ជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និង ខ្យល់បោកបក់គ្របដណ្តប់លើផ្ទៃដី ២០% ។

ដោយឡែក នៅ តំបន់ មាត់សមុទ្រ មានសីតុណ្ហភាព មធ្យម អប្បបរមា ២៣°C និង សីតុណ្ហភាព មធ្យម អតិបរមា ៣០°C ។ ខ្យល់ បក់ មក ពី ទិសនិរតី មាន ល្បឿន មធ្យម ៣,៥ ម៉ែត្រ / វិនាទី ។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមាន ភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និង ខ្យល់បោកបក់គ្របដណ្តប់លើ ផ្ទៃដី ១៥% ។ រលកសមុទ្រ មានកម្ពស់ មធ្យម អប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់ មធ្យម អតិបរមា ២,០០ ម៉ែត្រ ។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា នោះជាឥទ្ឋិពល សម្ពាធទាប គ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគ កណ្តាល នៃ អាង ទន្លេមេគង្គ និង សមុទ្រចិន ខាងត្បូង ដែលធ្វើ ឲ្យមាន ភ្លៀងធ្លាក់ លាយ ជាមួយនឹង ផ្គរ រន្ទះ និង ខ្យល់ បោកបក់៕