បង្កាត់ពូជអណ្ដើកហ្លួង
នៅកោះកុង មានស្រះចិញ្ចឹមនិងបង្កាត់ពូជអណ្ដើកហ្លួង ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូន របស់អង្គការ WCS។
មជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង បានសម្ពោធស្រះចិញ្ចឹមនិងបង្កាត់ពូជអណ្ដើកហ្លួង កាលពី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដែលជាទីកន្លែងមានសុវត្ថិភាព សម្រាប់ការអភិរក្សសត្វអណ្តើកហ្លួងនិងក្រពើត្រី តាមរយៈការចិញ្ចឹមមើលថែ បង្កាត់ពូជ និងភ្ញាស់ពងកូនអណ្តើកហ្លួងនិងក្រពើត្រី រហូតដល់ពួកវាធំធាត់អាចលែងចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិលដែលជាទីជម្រកធម្មជាតិរបស់ពួកវា។