• The People Post

វប្បធម៌សម្បូរបែប របស់កម្ពុជា និងសាធារណរដ្ឋកូរ៉េ នាំឱ្យប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការដើម្បី ទាញយកផលប្រយោជន៍ជូនគ្នាទៅវិញទៅមក ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយ លោក លី ឆុល អ៊ូ អភិបាលខេត្ត ខេត្តឃ្យុងសាងប៊ុក ដូ នៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលលោកបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ខេត្តឃ្យុងសាងប៊ុក ដូ បានធ្វើសកម្មភាពមនុស្សធម៌ជាច្រើននៅកម្ពុជា ដូចជាបានបញ្ជួនក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាលជំងឺជូនពលរដ្ឋខ្មែរដោយឥតគិតថ្លៃ បានចូលរួមផ្សព្វផ្សាយវប្បធម៌សក្តានុពលទេសចរណ៍របស់កម្ពុជា នៅក្នុងនោះ ធ្លាប់បានរៀបចំពិព័រណ៌អង្គរ-ឃ្យុងយូ កាលពីឆ្នាំ២០០៦ ជាដើម។

ខេត្តឃ្យុងសាងប៊ុក ដូ បានចងសម្ព័ន្ឋមេត្រីភាព ជាមួយខេត្តជាច្រើន របស់កម្ពុជា មានខេត្តកំពង់ធំ កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ សៀមរាប ជាដើម៕