• The People Post

កម្ពុជារៀបចំពិធីសាសនា បួងសួងសុំសេចក្តីសុខ សេខក្តីចម្រើន នៅទីតាំងសម្រាប់រៀបចំពីធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្នុងខេត្តកណ្តាល នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

ការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤។

គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០​គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេ​បាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូត​ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប៕