• The People Post

សំណង់ព្រះវិហារបុរាណមានតម្លៃលើសលុបដែលគួរបន្តអភិរក្ស

សៀមរាប៖ ដោយមើលឃើញពីតម្លៃដ៏វិសេសវិសាលនៃសំណង់បុរាណ ទើបអាជ្ញាធរជាតិអប្សរា បានរៀបចំក្រុមការងារសិក្សា អភិរក្ស និងជួសជុលសំណង់ទាំងនោះឡើងវិញ ឱ្យស្របតាមគុណតម្លៃ នៃសំណង់បេតិកភណ្ឌដែលគួររក្សាទុក។ អ្នកជំនាញអាជ្ញាធរជាតិអប្សរាលើកឡើងថា ព្រះវិហារចាស់ៗមានគុណតម្លៃទាំងស្ថាបត្យកម្ម សិល្បៈ សាសនា និងប្រវត្តិសាស្រ្ត ដែលបង្ហាញពីភាពល្អឯក និងភាពរស់រវើកនៅក្នុងសង្គមខ្មែរ។ អ្នកជំនាញចង់ឱ្យពលរដ្ឋខ្មែរ ចេះស្រឡាញ់ ការពារ និងអភិរក្សមរតកទាំងនោះឱ្យបានយូរអង្វែង ជាជាងវាយរំលំចោល សង់របស់ថ្មី។