សារព័ត៌មាន Reuters៖ នាយករដ្ឋមន្ត្រីបង់ក្លាដែសលាលែងពីតំណែង និងចាកចេញពីប្រទេស
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Reuters បានឲ្យដឹងថា នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានលាលែងពីតំណែង ហើយបានចាកចេញពីប្រទេស នៅថ្ងៃចន្ទ (ទី៥ ខែសីហា) នេះ ខណៈដែលមនុស្សកាន់តែច្រើន បានបាត់បង់ជីវិត នៅក្នុងអំពើហិង្សាមួយ ក្នុងចំណោមអំពើហិង្សាដ៏អាក្រក់បំផុត គិតចាប់តាំងពីការទទួលបានឯករាជ្យរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ កាលពីជាង ៥ទសវត្សរ៍មុន៕