• The People Post

ប្រជាជនជប៉ុន សម្តែងការភ្ញាក់ផ្អើល ចំពោះការលាចេញពីតំណែងរបស់នាយករដ្ឋមន្ត្រី

ប្រជាជនជប៉ុនមួយចំនួន បាននិយាយថា «វាគឺជាការសម្រេចចិត្តដ៏អស្ចារ្យមួយ» ខណៈអ្នកផ្សេងទៀតសម្តែងការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី លោក Fumio Kishida នៅថ្ងៃពុធ នេះ ក្នុងការមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតថ្មី ជាប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាចរបស់លោក និងការបន្តជាមេដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចធំបំផុតទីបួនរបស់ពិភពលោក។

ប្រជាជនចូលនិវត្តន៍ម្នាក់ បាននិយាយថា លោកសង្ឃឹមថា សមាជិកវ័យក្មេង នឹងត្រូវបានជ្រើសរើសឱ្យធ្វើជាអ្នកដឹកនាំ នៅក្នុងប្រទេសជប៉ុន។ លោក ប្រហែលជាត្រូវធ្វើការសម្រេចចិត្ត ព្រោះលោកគិតថា លោកគ្មានឱកាសទទួលជ័យជម្នះក្នុងការប្រកួតប្រជែងតំណែងជាថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយមនោះទេ។

ប្រជាជនដ៏ទៃទៀតចង់ឲ្យលោក Kishida នៅបន្ត។ លោក Naoya Okamoto បុគ្គលិកក្រុមហ៊ុនអាយុ ២២ ឆ្នាំ បាននិយាយថា ខ្លួនលោកផ្ទាល់ លោកសូមឱ្យលោក Kishida បន្តធ្វើជានាយករដ្ឋមន្ត្រី។ លោក Okamoto និយាយថា ប្រហែលជាលោក Kishida មានភាពតានតឹងអារម្មណ៍ដោយការវាយតម្លៃក្នុងអត្រាទាប។

ការសម្រេចចិត្តលាលែងពីតំណែងរបស់លោក Kishida កើតឡើងក្នុងពេលមានភាពភ្ញាក់ផ្អើលអំពីទំនាក់ទំនងរបស់គណបក្ស ជាមួយព្រះវិហារបង្រួបបង្រួមដែលមានភាពចម្រូងចម្រាស និងបញ្ហាផ្សេងទៀតកាលពីពេលថ្មីៗនេះ និងការរៃអង្គាសថវិការបស់គណបក្សប្រជាធិបតេយ្យសេរីនិយម (LDP)ដែលពុំបានកត់ត្រា។