• The People Post

រដ្ឋមន្ត្រីសហភាពអឺរ៉ុប នឹងពិភាក្សាអំពីលទ្ធភាពផ្គត់ផ្គង់យោធាដល់ទីក្រុងគីវ នៅថ្ងៃទី ២៩-៣០ ខែសីហា

ប្រភពការទូតនៅទីក្រុងប្រ៊ុចសែល បានប្រាប់សារព័ត៌មានTASSថា រដ្ឋមន្ត្រីការបរទេស និងការពារជាតិនៃសហភាពអឺរ៉ុប នឹងពិភាក្សាអំពីលទ្ធភាពផ្គត់ផ្គង់យោធាថ្មីដល់ទីក្រុងគីវ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល នាខែសីហា ឆ្នាំ ២០៣០ ចំពេលមានការខាតបង់យ៉ាងខ្លាំងនៃកងកម្លាំងអ៊ុយក្រែន ដោយសារការវាយឆ្មក់នៅក្នុងតំបន់ Kursk។

លោក បាននិយាយថា៖«ការគាំទ្រដល់អ៊ុយក្រែន រួមទាំងលទ្ធភាពការផ្គត់ផ្គង់ផ្នែកយោធាថ្មី គឺជាបញ្ហាដ៏សំខាន់ នៅក្នុងរបៀបវារៈ ដែលមានសារៈសំខាន់ជាពិសេស ចំពេលមានសកម្មភាពយោធាដ៏តានតឹងនៅក្នុងតំបន់ Kursk» ដោយបន្ថែមថា អ៊ុយក្រែន«ជាពិសេសត្រូវការគ្រឿងយុទ្ធោបករណ៍ និងសម្ភារៈផ្គត់ផ្គង់បន្ថែមទៀត»នៅពេលនេះ ដោយសារ«ការខាតបង់យ៉ាងច្រើន»របស់កងទ័ព ដែលបានវាយប្រហារចូលទៅក្នុងទឹកដីរុស្ស៊ី។

រភពបានបន្ថែមថា រដ្ឋមន្ត្រីក៏នឹងពិភាក្សាផងដែរអំពីដំណើរការនៃការជំរុញផលិតកម្មយោធា នៅក្នុង បណ្តាប្រទេសសហភាពអឺរ៉ុប «ដែលមានគោលបំណងបំពេញបន្ថែមគ្រឿងយុទ្ធោបករណ៍នៃប្រទេសសហភាព និងធានាដល់តម្រូវការរបស់ប្រទេសអ៊ុយក្រែន»។

កាលពីថ្ងៃទី៦ ខែសីហា តំបន់ Kursk ដែលជាខ្សែបន្ទាត់ព្រំដែនរបស់រុស្ស៊ី បានរងការវាយប្រហារដ៏ធំពីអ៊ុយក្រែន។ យោងតាមរបាយការណ៍ចុងក្រោយ ជនស៊ីវិលចំនួន ១២នាក់ ត្រូវបានសម្លាប់ ខណៈដែលមនុស្ស ១៤០នាក់ រួមទាំងកុមារ ១០នាក់ បានរងរបួស។ យោងតាមក្រសួងការពារជាតិរុស្ស៊ី ទីក្រុងគីវ បានបាត់បង់ទាហានរហូតដល់ ៣.១៦០នាក់ រថក្រោះចំនួន ៤៤ គ្រឿង និងរថពាសដែកចំនួន ៤៣ គ្រឿង ចាប់តាំងពីការប្រយុទ្ធ បានចាប់ផ្តើមនៅក្នុងតំបន់ Kursk។