មកដឹងការពិតរឿង CLV
សមាជិករដ្ឋសភាកម្ពុជា បានលើកឡើងថា រាល់ការប្រជុំគ្រប់លើក នៃ រដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម តែងតែលើកឡើងពីការគោរពបូរណភាពប្រទេសនីមួយៗ។ CLV ជាកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍មិនមែនជាការកាត់ទឹកដីឱ្យគេនោះទេ។ សមាជិក គណបក្សប្រឆំាងនៅក្នុងរដ្ឋសភា ក៍តែងតែចូលរួមកិច្ចប្រជុំជាមួយរដ្ឋសភាប្រទេសឡាវនិងវៀតណាមដែរ មិនមែនមិនដឹងកិច្ចការនេះ នោះទេ។
នេះបើតាមអ្វីដែលបានលើកឡើងក្នុងសន្និសីទកាសែត នៅរដ្ឋសភា នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ដែលមានវត្តមានលោក កៅភារម្យ អតីតតំណាងរាស្រ្តគណបក្សប្រឆាំងបានចូលរួមដោយផ្ទាល់ ហើយលោក គង់ បូរា អតីសមាជិករដ្ឋសភា គណបក្សប្រឆំាងមួយរូបទៀតបានចូលរួមតាមអនឡាញ៕
រូបភាព ផ្លូវនៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន។