• The People Post

មួយឆ្នាំថ្ងៃបើករដ្ឋសភានីតិកាលទី៧

កាលពីមួយឆ្នាំមុន គឺនៅព្រឹកថ្ងៃទី២១ ខែសីហា នេះ រដ្ឋសភានីតិកាលទី៧ បានបើកសម័យប្រជុំលើកដំបូង របស់ខ្លួនក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សមាជិករដ្ឋសភាចំនួន១២៥រូប ក្នុងសម្លៀកបំពាក់ប្រពៃណី អាវសដៃវែង និងសំពត់ពណ៌ស្លាទុំ ចងក្បិន បានអញ្ជើញចូលរួមសម័យប្រជុំលើកដំបូង ដោយនៅក្នុងនោះ១២០រូប មកពីគណបក្សប្រជាជនកម្ពុជា និង៥រូប មកពីគណបក្សគណបក្សហ៊្វុនស៊ិនប៉ិច។ គណបក្សទំាងពីរនេះ ត្រូវបានប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសក្នុងចំណោមគណបក្សចំនួន១៨ ដែលចូលរួមបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។