មូលដ្ឋានដ៏រឹងមាំដើម្បីសិក្សានិងការងារ គឺភាសាខ្មែរ និងគណិតវិទ្យា
នេះជាការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ក្នុងឱកាស អញ្ជើញចុះពិនិត្យមើលសាលារៀនមួយកន្លែង នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី២៤ សីហា ២០២៤ សម្តេចធិបតី បានលើកឡើងថា កូនខ្មែរបើសរសេរខ្មែរមិនត្រង់ជួរ គឺពិបាកណាស់ ។ ពិបាកទាំងរកការងារធ្វើ ពិបាកទាំងសិក្សា ។
សម្តេចនាយរដ្ឋមន្រ្តី សូមសំណូមពរឲ្យមាតាបិតាសិស្ស សហការជាមួយលោកគ្រូ-អ្នកគ្រូ ក្នុងការអប់រំកូនៗ ឲ្យមានឥរិយាបទល្អ មិនត្រូវការពារកូនជ្រុលខ្លាំងពេក រហូតនាំឲ្យកូនក្មេងខូចនោះទេ៕