អាមេរិក រំពឹងថានឹងបញ្ជូនមន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណទៅចូលរួមវេទិកាយោធារបស់ចិនក្នុងខែនេះ
មន្ត្រីសហរដ្ឋអាមេរិកមួយរូបបានប្រាប់សារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិកគ្រោងនឹងបញ្ជូនលោក ម៉ៃឃើល ឆេស (Michael Chase) ឧបការីរងក្រសួងការពារជាតិទទួលបន្ទុកលើបញ្ហាប្រទេសចិន តៃវ៉ាន់ និងម៉ុងហ្គោលី ទៅកាន់វេទិកាសន្តិសុខប្រចាំឆ្នាំកំពូលរបស់ប្រទេសចិននៅពាក់កណ្តាលខែកញ្ញានេះ។
ការជ្រើសរើសយកលោក Chase ពុំត្រូវបានរាយការណ៍ទេ។ លោកមានឋានៈខ្ពស់ជាងមន្ត្រីអាមេរិក ដែលធ្លាប់បានចូលរួមវេទិកា ហ្សាំងសាន (Xiangshan) កាលពីឆ្នាំមុន ប៉ុន្តែឋានៈរបស់លោកគឺស្របតាមបទដ្ឋានប្រវត្តិសាស្ត្រសម្រាប់មន្ទីរបញ្ចកោណ។ឧបការីរងក្រសួងការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការសម្រាប់ប្រទេសចិនលោក ឆាត សាប្រាចា(Chad Sbragia) បានចូលរួមវេទិកានេះក្នុងឆ្នាំ ២០១៩។
មានក្តីសង្ឃឹមខ្លះថា ការចូលរួមនេះអាចបង្ហាញពីការចូលរួមកម្រិតការងារកាន់តែស៊ីជម្រៅជាមួយប្រទេសចិន ស្របពេលមានជម្លោះក្នុងតំបន់។ មន្ត្រីដែលនិយាយសុំមិនបញ្ចេញឈ្មោះបានបង្ហើបថា វត្តមានដែលរំពឹងទុករបស់ លោក Chase គឺមិនធ្លាប់មានពីមុនមកទេ ប៉ុន្តែបានផ្ញើសារថា សហរដ្ឋអាមេរិកផ្តល់អាទិភាពដល់ការចូលរួមក្នុងកម្រិតយោធាជាមួយប្រទេសចិន សូម្បីតែនៅក្នុងពេលដែលភាពតានតឹងកើនឡើងក៏ដោយ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍កាលពីថ្ងៃពុធសប្ដាហ៍នេះថា ប្រទេសនិងអង្គការអន្តរជាតិ ជាង៩០ គ្រោងនឹងបញ្ជូនគណៈប្រតិភូទៅកាន់វេទិកានេះនៅថ្ងៃទី ១២ដល់១៤ ខែកញ្ញានេះ នៅទីក្រុងប៉េកាំង៕