កាតព្វកិច្ចឧកញ៉ាជួយសង្គម ឧកញ៉ា មានបីកម្រិត គឺ ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកញ៉ា។
ការអ្នកទទួលគោរមងារជាលោកអ្នកឧកញ៉ា មានអាយុយ៉ាងតិច ៤៥ឆ្នាំ ត្រូវអនុវត្តគោរមងារជាអ្នកឧកញ៉ាយ៉ាងតិច ៥ឆ្នាំ ហើយត្រូវផ្តល់អំណោយជាថវិកាជូនរដ្ឋ ក្នុងទំហំទឹកប្រាក់ចំនួន ១៦.០០០.០០០.០០០ (ដប់ប្រាំមួយប៊ីលាន)រៀល ឬប្រហែល ៤លានដុល្លារឡើងទៅ បន្ថែមពីលើសមិទ្ធផលផ្សេងទៀត ដែលជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។
ចំណែកការទទួលបាន គោរមងារជាអ្នកឧកញ៉ាត្រូវអនុវត្តគោរមងារជាឧកញ៉ាយ៉ាងតិច៣ឆ្នាំ ផ្តល់អំណោយជាថវិកាជូនរដ្ឋ ក្នុងទំហំទឹកប្រាក់ចំនួន ៤.០០០.០០០.០០០ (បួនប៊ីលាន)រៀល ឬប្រហែល ១លានដុល្លារឡើងទៅ បន្ថែមពីលើសមិទ្ធផលផ្សេងទៀត ដែលជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។
អ្នកទទួលគោរមងារជាឧកញ៉ា ត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ ត្រូវផ្តល់អំណោយជាថវិកាជូនរដ្ឋ ឬកសាងសមិទ្ធផលនានា ក្នុងទំហំទឹកប្រាក់ចំនួន ២.០០០.០០០.០០០ (ពីរប៊ីលាន)រៀល ឬប្រហែល ៥០ម៉ឺនដុល្លារឡើងទៅ។
លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវបង់វិភាគទានប្រចាំឆ្នាំ ចន្លោះពី ៨ពាន់ ដុល្លារដល់ ១០ ម៉ឺនដុល្លារ ជូនរដ្ឋ។
នេះបើយោងតាម អនុក្រឹត្យថ្មីមួយ របស់រាជរដ្ខាភិបាលស្ដីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃ ក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា ចុះថ្ងៃទី៤មិថុនាឆ្នាំ២០២៤៕