• The People Post

តើអ្នកធ្លាប់ទៅទស្សនាប្រាសាទកណ្ដកយក្សទេ?

ប្រាសាទកណ្ដកយក្ស ស្ថិតនៅផ្នែកខាងកើត ជំហៀងខាងជើង នៃព្រះលានជល់ដំរី។ ដើម្បីទៅដល់ប្រាសាទនេះ ទេសចរ អាចជិះកង់ ជិះម៉ូតូ ឬក៏ថ្មើរជើង។ ទេសចរ អាចដើរចេញពីប្រាសាទកោរសក់ រួចបន្តដល់ ប្រាសាទជម។

ដើរទស្សនាប្រាសាទទាំងនេះ បណ្ដើរទេសចរ នឹងទៅដល់ប្រាសាទតាទូត ដែលជាប្រាសាទព្រះពុទ្ធសាសនា ដ៏ធំមួយ។ ទៅដល់ប្រាសាទ តាទូត ទេសចរ អាចបត់ឆ្វេងដើរទៅកាន់កូនប្រាសាទតូចមួយ ដែលមានឈ្មោះថា «ប្រាសាទដូនមា»។ ប្រាសាទកណ្ដកយក្ស ស្ថិតនៅជិតប្រាសាទ ដូនមា នេះ។

បើមិនមានពេលទស្សនាច្រើន ទេសចរ អាចដើរចូលតាមប្រាសាទដូនមា តែម្ដង រួចដើរទៅខាងឆ្វេង នឹងដល់ ប្រាសាទកណ្ដកយក្ស។ ប្រាសាទនេះ ត្រូវបានសាងសង់ឡើងក្នុងសតវត្សរ៍ទី១២។