កុំថាមិនអី! សញ្ញាដំបូងដែលបង្ហាញថា អ្នកមានបញ្ហាថ្លើម
មនុស្សមួយចំនួនអាចកើតមកមានបញ្ហាថ្លើមពីកំណើត ចំណែកឯអ្នកផ្សេងទៀត អាចខូចថ្លើមដោយសារតែប៉ះពាល់ទៅនឹងសារធាតុគីមីគ្រោះថ្នាក់គ្រឿងស្រវឹងឬដោយសារការឆ្លងមេរោគ។អ្នកមិនគួរធ្វេសប្រហែសជាមួយនឹងសញ្ញាដំបូងដែលបង្ហាញថា អ្នកមានបញ្ហាថ្លើមនោះទេ។ កាលណាអ្នកដឹងក្នុងដំណាក់កាលដំបូង នោះអ្នកអាចពិភាក្សាជាមួយគ្រូពេទ្យដើម្បីធានាឱ្យបាននូវការព្យាបាលអោយបានត្រឹមត្រូវ។ រោគសញ្ញា ដែលអាចអោយអ្នកដឹងមានដូចជា ៖
-ការផ្លាស់ប្តូរពណ៌ស្បែក ៖ អាចប្រែទៅជាពណ៌លឿង។នេះមានន័យថាក្រចកដៃឬចុងម្រាមដៃអាចប្រែជាពណ៌លឿងដោយសារតែថ្លើមមិនមានលទ្ធភាពបញ្ចេញជាតិពុលអោយបានត្រឹមត្រូវចេញពីរាងកាយនិងការដក់ជាតិប៊ីលីរុយប៊ីន (ពណ៌លឿង) នៅក្រោមស្បែក។
-រមាស់ស្បែកឬងាយនឹងប្រតិកម្ម។
-ដូរពណ៌ទឹកនោមនិងពណ៌លាមក ៖ ទឹកនោមអាចប្រែជាពណ៌ក្រម៉ៅ ហើយលាមកអាចស្លេកមានឈាមឬពណ៌ដូចជ័រកៅស៊ូ។
-ការប្រែប្រួលនៅតំបន់ពោះ ៖ អាចមានចុកឬឈឺចាប់នៅក្នុងពោះ។អាចមានកើតទាចទឹក ដែលបង្កឱ្យពិបាកក្នុងការដកដង្ហើម។
-អស់កំលាំង៕