៤គន្លឹះនៃការចាប់ផ្តើមកិច្ចសន្ទនាជាទូទៅ


អ្វីដែលគួរឱ្យយកចិត្តទុកដាក់ ឬកត់សម្គាល់បន្ថែមនោះ គឺ មិនមែនមនុស្សគ្រប់គ្នាសុទ្ធសឹងតែត្រូវការរបៀបសន្ទនាមួយដែលប្រកបដោយភាពមាំទាំ ឬក៏និយាយបែបផ្លូវការរហូតនោះទេ។ មនុស្សមួយចំនួន ត្រូវការរបៀបទំនាក់ទំនងបែបកំប្លុកកប្លែង សាមញ្ញៗ។ ដូច្នេះក្នុងនាមជាបុគ្គលម្នាក់ ដែលមានបំណងញ៉ាំងកិច្ចសន្ទនាឱ្យមានភាពល្អប្រសើរ ត្រូវកត់ចំណាំអំពីភាពខុសគ្នា ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ រួមទាំងភាពចម្រុះនៃបរិយាកាសផងដែរ។ តាមរយៈគេហទំព័រ Best Life បានបង្ហាញគន្លឹះ៤ចំណុចជួយឱ្យការចាប់ផ្តើមទំនាក់ទំនងជាមួយក្រុមមនុស្សថ្មីៗ។
ការចាប់ផ្តើម ត្រូវតែត្រៀមខ្លួនឱ្យរួចរាល់ក្នុងការណែនាំខ្លួនឯងទៅកាន់អ្នកដទៃ មានដូចជា ឈ្មោះ និងព័ត៌មានមួយចំនួនដើម្បីឱ្យគេអាចស្គាល់អំពីអ្នកបន្ថែម រួមទាំងផ្តល់ភាពងាយស្រួលក្នុងការឱ្យអ្នកដទៃមានឱកាសសួរនាំអ្នកវិញ។ បន្ថែមពីនោះ ការតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃក្នុងសង្គម ឬពិភពលោក ក៏ជាចំណែកមួយជួយឱ្យអ្នកមានទំនុកចិត្តក្នុងការសន្ទនា ក៏ដូចជាការជជែកឆ្លើយឆ្លងជាមួយអ្នកដទៃ។