• The People Post

ដឹងច្បាស់ហើយពីការកែសម្រួលសមាសភាពរដ្ឋាភិបាល។ ក្រោយដំណើរការមួយឆ្នាំ រដ្ឋាភិបាលផ្លាស់ប្តូរកន្លែងធ្វើការរបស់រដ្ឋមន្រ្តីពីររូប។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទៅជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ វិញ។ ចំណែក លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ត្រូវបានប្តូរមកជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។

ថ្ងៃសុក្រ ទី២០ ខែកញ្ញា រដ្ឋសភាបានប្រជុំជាវិសាមញ្ញ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន២រូប ខាងលើ៕