• The People Post

ក្រៅពីមានសួនសត្វ ភ្នំតាម៉ៅក៏មានប្រាសាទ

ភ្ញៀវទេសចរ​​ដែល​ទស្សនា​ខេត្ត​តាកែវ ​ភាគច្រើន​ស្គាល់សួន​សត្វ​ភ្នំ​តាម៉ៅ ប៉ុន្តែភាគ​តិចណាស់ដែល​ស្គាល់ប្រាសាទចំនួនពីរ សាងសង់ក្នុង​សតវត្ស​ទី១១។  ប្រាសាទនេះ ​ស្ថិត​នៅ​ក្នុង​វត្ត​ភ្នំ​តាម៉ៅ និង​នៅ​លើ​កំពូល​ភ្នំ​ថ្មដុះ​​​​ ដែលមានកម្ពស់ ៣៥ម៉ែត្រ។ ប្រាសាទ​ភ្នំ​ថ្មដុំ ត្រូវ​បាន​កសាងអំ​ពី​ដីឥដ្ឋតាន់ក្រហម កាល​ពី​សម័យ​អង្គរ។ ជញ្ជាំង​វា​មានកម្រាស់​ ១ម៉ែត្រ។ ប្រាសាទ​ដ៏តូច​នេះ​មាន​​ថ្ម​ធម្មជាតិមួយដ៏​ធំ​នៅខាង​ក្នុង។ ប្រាសាទនេះ ​មានរាងបួនជ្រុង ៧ម៉ែត្រ​កន្លះ និងកម្ពស់ ១៣ម៉ែត្រ។ ប្រាសាទថ្ម​ដុះ​ត្រូវបាន​កសាងដោយព្រះមហាក្សត្រពីរព្រះអង្គគឺ ព្រះបាទសុរ្យវរ្ម័នទី១ និង ព្រះបាទឧទ័យទិត្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ព្រះសិវៈ នៃព្រហ្មញ្ញសានា។

ប្រាសាទថ្មដុះមានទីតាំងស្ថិតនៅទិសពាយ័ព្យនៃប្រាសាទភ្នំតាម៉ៅ។ វា​ស្ថិតនៅក្នុងភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ បើ​ចាកចេញ​ពី​ក្រុង​ភ្នំ​ពេញ មានចម្ងាយ  ៤០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ២ បត់ស្តាំ ៥គីឡូម៉ែត្រ ដោយប្រើរយៈពេលធ្វើដំណើរតាមយានយន្តជិត មួយ​ម៉ោង។