ប្រធានរដ្ឋសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ានៅឡាវ
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅរាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញដល់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (AIPA-45) ក្នុងការពង្រឹងពង្រីកវិស័យការទូតសភា លើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់និងអន្តរជាតិ ដើម្បីសន្តិភាព វិបុលភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព ជូនប្រជាពលរដ្ឋក្នុងតំបន់និងអន្តរជាតិ។
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដំណើរការពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍៕