• The People Post

ការរស់នៅប្រចាំថ្ងៃរបស់អ្នក​ភូមិវត្តគរ ក្នុង​ក្រុង​បាត់ដំបង ដែលរក្សា​អត្តសញ្ញាណ​ខ្មែរ

បាត់ដំបង៖ ភូមិ​វត្ត​គរ ជា​ភូមិ​មួយ​ស្ថិត​ក្នុ​ងក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ ភូមិមួយនេះ មាន​សល់​ផ្ទះ​បុរាណ​ជាច្រើន ដោយផ្ទះខ្លះ​មាន​អាយុ​ជាង ១០០ឆ្នាំ ដែលជា​ទី​ទេសចរ​ណ៍​សម្រាប់​ទេសចរជាតិ និង​អន្តរជាតិ។ ក្រៅពីនេះ ភូមិ​វត្តគរ ក៏​នៅបន្ត​ថែរក្សា​ទំនៀម​ទម្លាប់​ និង​អត្ត​សញ្ញាណខ្មែរច្រើនផងដែរ តាមរយៈ​ការ​យក​បន្លែ ត្រី សាច់ មក​លក់​ក្នុង​ភូមិ និង​ភាព​រួសរាយ​រាក់ទាក់របស់អ្នក​ភូមិ។