• The People Post

អ្នកជំងឺ​លើស​សម្ពាធ​ឈាម​គួរ​ញ៉ាំ​ផ្លែឈើ​៥​ប្រភេទ​ដើម្បី​ជួយ​បញ្ចៀស​ហានិភ័យ​ជំងឺ​ដាច់​សរសៃឈាម​ខួរ

អ្នកជំងឺ​លើស​សម្ពាធ​ឈាម​គួរ​ញ៉ាំ​ផ្លែឈើ​៥​ប្រភេទ​ដើម្បី​ជួយ​បញ្ចៀស​ហានិភ័យ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​​ខាងក្រោម​នេះ​គឺជា​ផ្លែឈើ​ចំនួន 5 ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា “​ថ្នាំ​អព្ភូតហេតុ​” ក្នុងការ​រក្សា​លំនឹង​សម្ពាធ​ឈាម ដែល​មនុស្ស​ដែលមាន​សម្ពាធ​ឈាម​ខ្ពស់​គួរតែ​បន្ថែម​ជាប្រចាំ​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​ពួកគេ​។​
.ចេក

​ចេក​មាន​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ច្រើន ដែលជា​សារធាតុ​រ៉ែ​ដ៏​សំខាន់​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម ដោយ​ធ្វើឱ្យមាន​តុល្យភាព​បរិមាណ​សូ​ដ្យូ​ម​ក្នុង​រាងកាយ​។​

.ឪឡឹក​

​ឪឡឹក​គឺជា​ប្រភព​នៃ citrulline ដែលជា​អាស៊ីត​អា​មី​ណូ​ដែល​ជួយ​ពង្រីក​សរសៃឈាម ដោយ​កាត់បន្ថយ​សម្ពាធ​លើ​ប្រព័ន្ធ​សរសៃឈាម​បេះដូង និង​បញ្ចុះ​សម្ពាធ​ឈាម​។ លើសពីនេះ ឪឡឹក​ក៏មាន​ផ្ទុក​ជាតិ​ទឹក​ច្រើន​ដែរ ជួយ​ឱ្យ​រាងកាយ​រក្សា​សំណើម និង​ធ្វើឱ្យ​ឈាម​រត់​បាន​ប្រសើរឡើង​។​

.ពពួក​ក្រូច​

​ពពួក​នៃ​ក្រូច មិន​ត្រឹមតែ​សម្បូរ​ទៅដោយ​វីតាមីន C ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​ផ្ទុក​នូវ​សារជាតិ flavonoids ដែលជា​សមាសធាតុ​ធម្ម​ជាតិ​ដែល​ជួយ​ពង្រឹង​មុខងារ​សរសៃឈាម និង​ធ្វើអោយ​ឈាម​រត់​បាន​ប្រសើរឡើង​។​

​លើសពីនេះ ផ្លែក្រូច​ក៏​ផ្តល់​ប៉ូ​តា​ស្យូ​ម និង​ម៉ាញ៉េ​ស្យូ​ម ដែល​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​តាមបែប​ធម្មជាតិ​។​

.គី​វី​

​គី​វី​សម្បូរ​ទៅដោយ​ជាតិ​សរសៃ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាពិសេស​វីតាមីន C ដែល​ជួយ​កែលម្អ​សុខភាព​សរសៃឈាម និង​ការពារ​ជំងឺ​ក្រិន​សរសៃឈាម​។​

​ការសិក្សា​មួយ​បាន​បង្ហាញថា ការទទួល​ទាន​ផ្លែ​គី​វី ៣ ផ្លែ​ក្នុង​មួយថ្ងៃ​អាច​កាត់បន្ថយ​សម្ពាធ​ឈាម​យ៉ាងខ្លាំង​។​

.ផ្លែ​ទទឹម​

​ផ្លែ​ទទឹម​មាន​ផ្ទុក​សារធាតុ polyphenols ជាច្រើន ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ដែល​ជួយ​ការពារ​សរសៃឈាម​ពី​ឥទ្ធិពល​នៃ​ជំងឺលើសឈាម​។​

​ផ្លែ​ទទឹម​ក៏​ជួយ​ធ្វើឱ្យ​ឈាម​រត់​បាន​ប្រសើរឡើង កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​៕