• The People Post

ប្រធានរដ្ឋសភា៖ មន្ត្រីជាង១០០នាក់ត្រូវបានលុបឈ្មោះ​ចេញពីក្របខណ្ឌការងារ

ប្រធានរដ្ឋសភា បានលើកឡើងបែបនេះក្នុងសិក្ខាសាលាស្តីពី ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួង-ស្ថាប័នរបស់រដ្ឋាភិបាល នៅវិមានរដ្ឋសភា នាថ្ងៃ២៩ ខែមេសា។ លោកស្រី ឃួន សុដារី បានបញ្ជាក់ថា ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាជំហានដ៏សំខាន់មួយ ដែលត្រូវយកចិត្តទុកដាក់ ឆ្ពោះទៅរកការកសាងវិស័យសាធារណៈ ប្រកប ដោយវិជ្ជាជីវៈ ប្រសិទ្ធភាព និងគួរឱ្យទុកចិត្ត និងមានសារៈសំខាន់សម្រាប់ ការជំរុញអភិបាលកិច្ចល្អ គណនេយ្យភាព តម្លាភាព និងការអភិវឌ្ឍស្ថាប័ន ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។

« ជាការពិតណាស់ ខណៈដែលយើងទាំងអស់គ្នា ពេញចិត្តនឹងវឌ្ឍនភាព និងសមិទ្ធផលនានា ដែលយើងសម្រេចបានក្នុងវិស័យសាធារណៈ យើងចាំបាច់ត្រូវបន្តកែលម្អ និងធ្វើទំនើបកម្មសេវាសាធារណៈ សំដៅធ្វើយ៉ាងណា បំពេញតម្រូវការ និងការរំពឹងទុករបស់ប្រជាជន ដែលកំពុងកើនឡើងជា រៀងរាល់ថ្ងៃ»។ ក្នុងន័យនេះ ប្រធានរដ្ឋសភា បានអះអាងថា រដ្ឋាភិបាលគឺអាចបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល ការងារនៅក្នុងបណ្តាក្រសួង-ស្ថាប័ននីមួយៗថែមទៀត តាមរយៈការប្រមូល និងវិភាគទិន្នន័យប្រកបដោយវិជ្ជាជីវៈ ដោយធានាឱ្យបានថា ការដាក់ចេញនូវ គោលនយោបាយរបស់យើង គឺផ្អែកលើទិន្នន័យ និងការវិភាគដែលមានភាព ត្រឹមត្រូវ និងអាចទុកចិត្តបាន។

បើតាមសម្តេច ឃួន សុដារី  ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ រដ្ឋសភាបានដាក់ចេញនូវវិធានការ និងអនុវត្តសកម្មភាពគន្លឹះមួយចំនួនក្នុងការកែទម្រងសាធារណៈ។ ក្នុងនោះ៖​ ១. ការសិក្សាសង្គតិភាព នៃក្របខ័ណ្ឌលិខិតបទដ្ឋានគតិយុត្តក្នុង ការគ្រប់គ្រងធនធានមនុស្សរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា រាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិទាំង៣ (ព្រឹទ្ធសភា រដ្ឋសភា និងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ)។ ២. ការរៀបចំវិភាគមុខងារ និងកែសម្រួលរចនាសម្ព័ន្ធតួនាទីភារកិច្ច។

៣. ការរៀបចំការធ្វើជំរឿនមន្ត្រី និងពង្រឹងការធ្វើបទពិពណ៌នាតួនាទី ភារកិច្ចមន្ត្រីទាំងអស់ ដែលក្នុងនោះជម្រុញដល់ការងារចាត់ចែង បែងចែកមន្ត្រីឱ្យស្របតាមតម្រូវការជាក់ស្តែងនៃអង្គភាព និងតាម ជំនាញឯកទេស ក៏ដូចជាការបង្កើតយន្តការច្បាស់លាស់។ ការរៀបចំបែបនេះ គឺសម្រាប់ ការកសាង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្សប្រកបដោយ ចីរភាព ដើម្បីប្រែក្លាយមន្ត្រីដែលបម្រើការជូនអគ្គលេខាធិការដ្ឋាន រដ្ឋសភា ទៅជាមូលធនមនុស្សដ៏រឹងមាំ រួមនឹងការកំណត់នូវវិធានការ គន្លឹះនានាដែលមានលក្ខណៈជាក់លាក់ អាចអនុវត្តបាន និងចំគោលដៅ។

៤. ការពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងវត្តមានបុគ្គលិកប្រចាំថ្ងៃ តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធឌីជីថលស្កេនមុខ (Face ID Scan) នៅច្រកចេញចូល ដែលនឹងអនុវត្តពីដើមខែឧសភា ឆ្នាំ២០២៥ តទៅ។ ៥. ការលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងលើសមិទ្ធផលការងាររបស់មន្ត្រី តាមរយៈរបាយការណ៍វាយតម្លៃលទ្ធផលការងារប្រចាំខែ ដែលនឹងត្រូវធ្វើឡើងតាមប្រព័ន្ធឌីជីថល។ ៦. ការរៀបចំប្រព័ន្ធលើកទឹកចិត្តដែលមានតម្លាភាព និងការពង្រឹង ការអនុវត្តវិធានការវិន័យឱ្យមានប្រសិទ្ធភាព។ និង៧. ការរៀបចំដាក់ឱ្យអនុវត្តប្រព័ន្ធរដ្ឋបាលអេឡិចត្រូនិច (E-Administration) សម្រាប់គម្រោងរដ្ឋសភាអេឡិចត្រូនិក (E-Parliament) ដែលដាក់ឱ្យដំណើការ ក្នុងខែឧសភា ឆ្នាំ២០២៥ នេះផងដែរ។

« គួរកត់សម្គាល់ថា តាមរយៈការអនុវត្តវិធានការកែទម្រង់កន្លងមកនេះ មន្ត្រីជាង ១០០ រូប ត្រូវបានលប់ឈ្មោះចេញពីក្របខណ្ឌការងារ ដាក់ឱ្យ ចូលនិវត្តន៍ ឬស្នើលាឈប់ដោយខ្លួនឯង»។ ប្រធានរដ្ឋសភា បានអះអាងយ៉ាងដូច្នេះ ៖ « វិធានការនេះបានចូលរួមចំណែក ដ៏សំខាន់ដល់ការសន្សំថវិកាជាតិ ការពង្រឹងប្រសិទ្ធភាពការងារ ការលើក កម្ពស់គោលការណ៍គុណាធិបតេយ្យ ភាពយុត្តិធម៌ គណនេយ្យភាព តម្លាភាព ឱកាសស្មើគ្នាក្នុងការទទួលបានការលើកទឹកចិត្ត និងការជម្រុញកំណែទម្រង់ ឱ្យកាន់តែមានប្រសិទ្ធភាព ដោយមិនមានការរើសអើង»។

ជាមួយគ្នានេះ រដ្ឋសភាក៏កំពុងខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រី តាមរយៈការផ្តល់ឱកាសបណ្តុះបណ្តាលទាំងក្នុង និងក្រៅរដ្ឋសភា ជាពិសេសការពង្រឹង សមត្ថភាពស្រាវជ្រាវទូទៅ និងស្រាវជ្រាវកិច្ចការសភា។ បើតាមសម្តេច ឃួន សុដារី ការណ៍នេះ គឺធ្វើឡើងដើម្បីបង្កើនការយល់ដឹងអំពីការតាក់តែងច្បាប់ បទបញ្ញាត្តិគោលនយោបាយ និងការវិភាគវាយតម្លៃ ដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រ ច្បាស់លាស់ ដែលនឹងជួយរដ្ឋសភាបង្កើនមូលធនមនុស្ស និងសមត្ថភាព ស្ថាប័នក្នុងការសិក្សាស្រាវជ្រាវ៕

 

13 Comments

  1. cheap viagra 50mg
    29th May 2025

    […] viagra mg 25 […]

  2. order clomid
    02nd Jun 2025

    […] online clomid […]

  3. cialis generic cost
    10th Jul 2025

    […] cialis for men […]

  4. sildenafil 25 mg precio
    10th Jul 2025

    […] sildenafil tabletas 100 mg […]

  5. sildenafil 50 mg tablet
    11th Jul 2025

    […] viagra sildenafil 25mg […]

  6. […] adaptogenic herbs for men’s health […]

  7. 50mg sildenafil
    19th Aug 2025

    […] cialis 10mg price […]

  8. viagra 25 mg tablet
    19th Aug 2025

    […] sildenafil 100 mg blue pill […]

  9. cialis prices
    19th Aug 2025

    […] sildenafil 100mg tablet […]

  10. […] sildenafil tablets 100 mg […]

  11. […] no presciption cialis […]

  12. black cialis
    19th Aug 2025

    […] sildenafil citrate 50mg tablets […]

  13. […] cialis online buy […]

Comments are closed.