រដ្ឋសភានឹងបើកសម័យប្រជុំនៅសប្តាហ៍ក្រោយដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មីពីររូប ជំនួសសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ប្រាក់ សុខុន
សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិនិត្យអនុម័តលើរបៀបវារៈមួយចំនួន។
ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចរដ្ឋសភានឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដើម្បីប្រកាសសុពភាពអាណត្តិតំណាងរាស្រ្តថ្មីចំនួនពីរជំនួសតំណាងរាស្រ្តចាស់ ដែលបានសុំលាលែង ទៅកាន់តួនាទីជាថ្នាក់ដឹកនាំព្រឹទ្ធសភា។ ក្នុងនោះមាន ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាជំនួស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តម ប្រាក់ សុខុន៕