• The People Post

ប្រមុខការទូតចិន នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ៣ថ្ងៃ

រមុខការទូតចិន លោក វ៉ាង យី នឹងបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី កម្ពុជា និងប៉ាពូអាស៊ីនូវែលហ្គីណេ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian នៅថ្ងៃទី១៦ ខែមេសា។ ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា លោកវ៉ាង នឹងចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន និងកម្ពុជា។

ចិន និងកម្ពុជា ជាដៃគូអភិវឌ្ឍដ៏ជិតស្និទ្ធ និងសំខាន់មួយ។ តាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោកវ៉ាង យី ប្រមុខការទូតចិន នឹងបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី កម្ពុជា និងប៉ាពូអាស៊ីនូវែលហ្គីណេ។

 

«ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែមេសា លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេស និងជានាយកការិយាល័យនៃគណៈកម្មការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស និងបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី កម្ពុជា និងប៉ាពូអាស៊ីនូវែលហ្គីណេ។

 

នៅក្នុងសេចក្តីប្រកាសមួយទៀតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកវ៉ាង នឹងមានវត្តមាននៅកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា។ ក្នុងរយៈពេល ៣ថ្ងៃ លោកវ៉ាង នឹងជួបជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តីកម្ពុជា និងលោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសកម្ពុជា។

 

បន្ថែមពីនេះ ប្រមុខទូតចិន នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងជួបសម្តែងការគួរសមជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

 

សូមបញ្ជាក់ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន នៅក្នុងឆ្នាំ២០២៣ មានចំនួន២,២៦ពាន់លានដុល្លារ ដោយកម្ពុជានាំទៅចិនចំនួន ១,៤៧ពាន់លានដុល្លារ ហើយចិននាំមកកម្ពុជាមានចំនួន ១០,៧៨ពាន់លានដុល្លារ៕