ព្យាករណ៍អាកាសធាតុ! ខែក្រោយនេះ កម្ពុជានឹងមានមានភ្លៀងធ្លាក់ហើយ
តំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រកម្ពុជា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ គ្របដណ្តប់លើផ្ទៃដី ៤០% និងបរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុសម្រាប់ខែឧសភា-មិថុនា ឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម។
យោងទៅលើស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងតំបន់អេក្វាទ័របង្ហាញឱ្យឃើញថា ចាប់ពីខែឧសភា ដល់ខែមិថុនា បាតុភូតអែលនីណូ នឹងស្ថិតនៅ ១០%។ រីឯបាតុភូតអែនសូអព្យាក្រឹត នឹងកើនឡើងដល់ ៨៣% នៅក្នុងខែឧសភា។