រដ្ឋសភាប្រកាសសុពលភាពតំណាងរាស្រ្តថ្មីចំនួនពីររូបជំនួសសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ប្រាក់ សុខុន នៅថ្ងៃស្អែក
សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំបន្ត សម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែមេសាឆ្នាំ២០២៤។
របៀបវារៈសម្រាប់សម័យប្រជុំរដ្ឋសភា ព្រឹកថ្ងៃសទី២៥ ខែមេសា ស្អែក គឺការប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មីចំនួនពីររូបជំនួសតំណាងរាស្រ្តចាស់ ដែលបានសុំលាលែង។ ក្នុងនោះមាន ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាលជំនួស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តម ប្រាក់ សុខុន។
សម្តេចតេជោ ហ៊ុន សែន បានលាលែងពីសមាជិករដ្ឋសភា អញ្ជើញទៅដឹកនាំព្រឹទ្ធសភា។ ចំណែក ឯកឧត្តម ប្រាក់ សុខុន ជាអនុប្រធានទី១ ព្រឹទ្ធសភា៕