• The People Post

មកស្គាល់ប្រសាទខ្មែរ ៖ ប្រាសាទតានៃ ទីតាំងបុរាណដ្ឋាន ដែលទេសចរភាគច្រើនទៅហួសមកហួស

ទេសចរជាតិ ដែលបានអញ្ជើញមកទស្សនាប្រាសាទបុរាណ ក្នុងក្រុមប្រាសាទវង់តូចនៃតំ បន់អង្គរ ភាគច្រើនតែងតែរំលងប្រាសាទតានៃ។ ចំណែកទេសចរអន្តរជាតិ ដោយសារកញ្ចប់សេវាកម្មមានកំណត់ ពួកគេមួយចំនួនធំ ក៏មិនងាយមានឱកាសបានទស្សនាប្រាសាទនេះដែរ។ កន្លងមកដោយសារពុំសូវមានទេសចរមកទស្សនាកុះករ ប្រាសាទតានៃបានក្លាយជាបុរាណស្ថានមួយ យ៉ាងសំខាន់សម្រាប់ទេសចរ ឬអ្នកសិក្សាស្វែងយល់អំពីសំណង់បុរាណដែលត្រូវការភាពស្ងប់ស្ងាត់។

ដើម្បីមកទស្សនាប្រាសាទតានៃ ទេសចរអាចធ្វើដំណើរតាមផ្លូវវង់តូច។ ពេលមកដល់បន្ទប់ទឹកសាធារណៈមួយ ដែលនៅចម្ងាយប្រមាណ៥០០ម៉ែត្រ ពីកំពែងខាងជើងនៃប្រាសាទតាព្រហ្ម សូមបន្តដំណើរតាមផ្លូវលំ ដែលស្ថិតនៅក្បែរបន្ទប់ទឹកនោះ ឆ្ពោះទៅទិសខាងជើងចម្ងាយប្រមាណជាង១គីឡូម៉ែត្រតែប៉ុណ្ណោះ៕

រូបភាពអាជ្ញាធរជាតិអប្សរា