• The People Post

សមយុទ្ធកងទ័ពជើងទឹកកម្ពុជា-ចិន បិទបញ្ចប់ដោយជោគជ័យ

សមយុទ្ធកងទ័ពជើងទឹករវាងកម្ពុជា និងចិនឈ្មោះថា «នាគមាស-ឆ្នាំ២០២៤» បានបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រោយដំណើរការអស់រយៈពេល១២ថ្ងៃ។នាគមាសឆ្នាំ២០២៤នេះ ធ្វើឡើងក្នុងគោលបំណងពង្រីកការទំនាក់ទំនងគ្នា ការពង្រឹងសមត្ថភាពយោធា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងមិនមានការគំរាមកំហែងដល់ប្រទេសណាឡើយ។នៅក្នុងឱកាសបិទសមយុទ្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើង ថា ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងគណៈកម្មការដឹកនាំសមយុទ្ធ និងលំហាត់របស់កងយោធពលខេមរភូមិន្ទ សូមកោតសរសើរ​ចំពោះកងទ័ពទាំងពីរ ដែលចូលរួមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៤ និងក្រុមការងារដឹកនាំ​សមយុទ្ធរបស់កងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន ដែលបានខិតខំរៀបចំនិងដឹកនាំសមយុទ្ធកងទ័ព​ជើងទឹកនៃប្រទេសទាំងពីររហូតទទួលបានជោគជ័យតាមផែនការ៕