• The People Post

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បន្តចូល រួមធ្វើអាទិភាវូបនីយកម្មលើគុណភាពអប់រំ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បន្តចូល រួមធ្វើអាទិភាវូបនីយកម្មលើគុណភាពនៃការអប់រំដើម្បីឱ្យសិស្ស-និស្សិតនៃគ្រឹះស្ថានឧត្តមសិក្សា មានសមត្ថភាព កាន់តែខ្ពស់ក្នុងទីផ្សារការងារ រួមចំណែកជាមួយរាជរដ្ឋា ភិបាល អភិវឌ្ឍមូលធនបញ្ញាដល់យុវជន សម្រាប់បន្តវេន និងជាសសរទ្រូងដ៏រឹងមាំ សម្រាប់ប្រទេសជាតិ។

សម្តេចធិបតី លើកឡើងបែបនេះ ក្នុងជំនួបសំណេះសំណាលជាមួយ ប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយដោយលោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា នៅវិមាន សន្តិ ភាព នៅព្រឹកថ្ងៃអង្គារ ខែឧសភា ឆ្នាំ២០២៤នេះ។

សម្ដេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តអនុ វត្ត គោលនយោបាយ លើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់អាទិភាព លើការកសាង មូលធនមនុស្សប្រកបដោយសមត្ថភាព និង សុខភាព ការធ្វើទំនើបកម្ម និងទាញយក បច្ចេកវិទ្យា ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត៕