• The People Post

រាជរដ្ឋាភិបាល​ ដាក់​ឈ្មោះ​កំណាត់​ផ្លូវ​មួយ​ខ្សែ ជា «មហាវិថីស៊ី ជីន​ពីង» ដែល​ជា​ឈ្មោះ​របស់​ប្រធានាធិបតី​ចិន

«មហាវិថី ស៊ី ជីនពីង» ឆ្លងកាត់ ផ្លូវជាតិលេខ៤ ដល់ ផ្លូវជាតិលេខ១ មានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦។

មហាវិថី ស៊ី ជីនពីង នឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបញ្ចប់អាណត្តិ៖ រដ្ឋាភិបាលចិននឹងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជិតផុតអាណត្តិ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជានិមិត្តរូបនៃការប្រសិទ្ធនាម “ផ្លូវក្រវាត់ក្រុងទី៣” ជា “មហាវិថី ស៊ី ជីនពីង” កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ៕