ជម្រាបលា ឯកឧត្តម ឯកអគ្គរដ្ឋទូត និងលោកជំទាវ!!
«ខ្ញុំក៏ដូចជាប្រជាជនកម្ពុជា មានអារម្មណ៍អាឡោះអាល័យជាខ្លាំង នៅពេលដឹងថា ឯកឧត្ដមឯកអគ្គរដ្ឋទូត ត្រូវបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ហើយ គ្រោងចាកចេញនៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៤ ខាងមុខនេះ។ សង្ឃឹមថា ទោះបី ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ចប់បេសកកម្មនៅកម្ពុជាក៏ពិតមែន ហើយត្រូវបន្តបេសកកម្មនៅទីណាក៏ដោយ ក៏ឯកឧត្តមនៅតែបន្តថែរក្សាទំនាក់ទំនងដ៏ល្អនេះជារៀងរហូត ហើយពាំនាំនូវការចងចាំ និងអនុស្សាវរីយ៍ល្អៗពីកម្ពុជាទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចិន ក៏ដូចជាអ្នកដទៃផ្សេងទៀតឱ្យស្គាល់កម្ពុជាកាន់តែច្បាស់ និងអញ្ជើញមកទស្សនា ក៏ដូចជា ធ្វើការវិនិយោគនៅកម្ពុជាបន្ថែមទៀត។»
ខាងលើជាប្រសាសន៍របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ត្រូវចប់អាណត្តិ ការទូតនៅកម្ពុជា ក្រោយបានបំពេញបេសសកម្មរយៈពេល ៦ឆ្នាំមកនេះ។