នៅពេល់ទៅដល់អង្គរវត្ត លោក ម៉ានី ប៉ាគីអាវ និយាយថា ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានមកកាន់ប្រទេសកម្ពុជា
លោក ម៉ានី ប៉ាគីអាវ បានទៅដល់អង្គរវត្ត ជាមួយអាវសដៃវែង ដែលមានរូបអង្គរនៅខាងខ្នង។ លោក បានទស្សនា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទបន្ទាយស្រី។ អ្នកប្រដាល់កម្រិតពិភពលោកនេះ ក៍បានភ្លក់ម្ហូបអាហារប្រពៃណីខ្មែរ និងបង្អែមជាច្រើនមុខ ផងដែរ។
លោក ម៉ានី ប៉ាគីអាវ ត្រងូវបានស្រង់សម្តីថា «ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានមកកាន់ប្រទេសកម្ពុជា និងទទួលបានបទពិសោធន៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបបែបនេះ។ ការដែលបានស្លៀកសម្លៀកបំពាក់បុរាណខ្មែរ ខណៈពេលទស្សនានូវភាពអច្ឆរិយនៃខេត្តសៀមរាប គឺជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន»៕