១ម៉ឺនរៀលជួយកូនខ្មែរ កូនគេ កូនយើង
យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយព្យាបាលកុមារកម្ពុជា ទទួលបានការគាំទ្រនិងចូលរួមបរិច្ចាគថវិកាពីពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់។ សម្តេចគូសបញ្ជាក់ថា «ក្នុងនាមជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដោយបានគាំទ្រ និងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រកាសបើកយុទ្ធនាការជាផ្លូវការនៅថ្ងៃ០១ ខែមិថុនា ឆ្នាំ២០២៤ មិ្សលមិញនេះ។
យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” មានរយៈពេល ១ ខែពេញ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
ប្រមុខរាជរដ្ឋាភិបាល សូមអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ»៕