ត្រូវចិត្តពលរដ្ឋណាស់ ពេលឭប្រធានរដ្ឋសភាដែលជាស្រ្តីដំបូងគេនៅកម្ពុជាកាន់តំណែងនេះ ហើយបានពោលពាក្យដូច្នេះ៖
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាលើកឡើងចំៗថា «ក្នុងនាមជាតំណាងរាស្រ្តម្នាក់ យើងត្រូវមាន កាតព្វកិច្ចភ្ជាប់មកជាមួយបែបណា ហើយត្រូវធ្វើយ៉ាងណាដើម្បីតបស្នង និងបម្រើដល់ពលរដ្ឋម្ចាស់ឆ្នោតដែលបានបោះឆ្នោតជ្រើសតាំង យើងឱ្យមកធ្វើជាតំណាងរបស់ពួកគាត់។ ក្នុងនាមជាតំណាងរាស្រ្ត យើងចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ និងត្រូវបម្រើប្រជាពលរដ្ឋរបស់យើងយ៉ាងពិតប្រាកដ ដោយតម្កល់នូវផលប្រយោជន៍របស់ពួកគាត់ដំបូងគេបង្អស់ នៅពេលធ្វើការសម្រេចចិត្ត និងដាក់ចេញនូវវិធានការណ៍ណាមួយ។»
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថែមទំាងបញ្ជាក់ថា ក្នុងនាមជាតំណាងរាស្រ្តម្នាក់ ត្រូវធ្វើយ៉ាងណាដើម្បីតបស្នង និងបម្រើដល់ពលរដ្ឋម្ចាស់ឆ្នោតដែលបានបោះឆ្នោតជ្រើសតាំងយើងឱ្យមកធ្វើជាតំណាងរបស់ពួកគាត់។