• The People Post

រដ្ឋសភានីតិកាលទី៧ ពង្រឹងការងារទូតសភា

ការងារទូតជាការស្វែងរក និងការពារផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជន តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍ជាតិ។

ទំនាក់ទំនងការទូតសភា រដ្ឋសភាកម្ពុជាបានបង្កើតក្រុមមិត្តភាពជាមួយសភាប្រទេសជាមិត្តជាច្រើននៅលើសកលោក។ ក្នុងក្របខណ្ឌទ្វេភាគីសភាកម្ពុជាជាស្ថាបនិក និងសមាជិកអន្តរសភានានាទំាងក្នុងតំបន់និងសកលោក។

នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋសភា ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង និងក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឥណ្ឌា និងការធ្វើបច្ចុប្បន្នភាពការងារមួយចំនួនទាក់ទងនឹងការងារការទូតសភា ពិសេសការងារ AIPA ៕